ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំប ង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក កំរៀង បានអំពាវកុំឲ្យប្រជាពលរដ្ឋចាញ់បោកមេខ្យ ល់នាំឆ្កងដែនខុសច្បាប់ ត្រូវចូលរួមទប់ស្កាត់ពីការឆ្លងនិងការចម្លងមេរោគកូវីដ-19ហើយត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់

អត្ថបទដោយ៖
Kien Sereyvuth

  ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារចុះជួយស្រុកកំរៀង ខេត្តបាត់ដំបង និង ឯកឧត្តមប្រធានអនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលលដ្ឋានឃុំកំរៀង បានថ្លែងអំពាវនាវកុំឲ្យប្រជាពលរដ្ឋចាញ់បោកមេខ្យល់ដែលនាំឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ក្នុងគោលបំណងបំផុសស្វែងរកការងារក្នុងខណៈដែលប្រទេសថៃត្រូវបានបន្តដាក់ប្រទេសគេឲ្យស្ថិតនៅក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត។ ឯកឧត្តម បានបន្តទៀតថា៖កន្លងមកនេះមានបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកជាប់និងព្រំដែនថៃ មួយចំនួនតូចបាននាំគ្នាចាញ់ឧបាយកលញុះញង់ពីពួកមេខ្យល់ ដែលពួកគេបានប្រើល្បិច ឃោសនាអូសទាញឲ្យបងប្អូនឆ្លងដែនខុសច្បាប់តាមច្រករបៀងនានានៅក្នុងភូមិសាស្ត្រស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានបងប្អូន នៅតាមបណ្តាខេត្តផ្សេងៗនិងរាជធានី ផងដែរ។ហើយត្រូវបានកម្លាំងសមត្ថកិច្ចតម្រួតថៃនៅតាមបន្ទាត់ព្រំដែន ចាប់បញ្ជូនឲ្យវិលត្រឡប់មកស្រុកកំណើតខ្លួនជាច្រើនលើកច្រើនសាររួចមកហើយកន្លងមកនេះ។ដែលនេះគឺជាប្រការគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន ក្នុងគ្រាដែលប្រទេសថៃហាមឃាត់មិនឲ្យឆ្លងចូលប្រទេសគេដោយខុសច្បាប់។

        ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកកំរៀងនិងឯកឧត្តមប្រធានអនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានឃុំកំរៀងផ្ទាល់ បាននាំយកអំណោយជាស្បៀងនិងគ្រឿងឧបភោគ-បរិភោគមួយចំនួនរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តមប្រធានអនុប្រធានក្រុមការងារចុះជួយស្រុក និង ឃុំកំរៀង ខេត្តបាត់ដំបង ព្រមទាំងអង្ករ ជាអំណោយចូលរួមពីសប្បុរសជនជប៉ុនផងដែរ ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបការលំបាកខ្លាំង ចំនួន២៧០ គ្រួសារដែលមកពីភូមិទាំង៨ក្នុងឃុំ-ស្រុកកំរៀង ខេត្តបាត់ដំបង។កាលពីថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២០គ.ក្រ ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរនិងថវិកា១ម៉ឺនរៀល។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាប្របានក្រុមការងារបានថ្លែងគូសបញ្ជាក់ថា៖ ដោយសារតែវិបត្តកូវីដ-19 វាបានឆ្លងរាតត្បាតរីករាលដាលនៅពាសពេញពិភពលោក។ ហើយកម្ពុជាក៏មានការឆ្លងនិងចម្លងដែលបាននាំចូលពីក្រៅប្រទេសបានធ្វើឲ្យកម្ពុជាយើងជួបនូវវិបត្តពីកូវីដ-19ផងដែរ។ ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋចូលរួមទទួលអំណោយស្បៀងទៀតថា៖បច្ចុប្បន្ន បញ្ហាការរាតត្បាតពីកូវីដ-19 នៅតែជាបញ្ហាប្រឈមចំពោះមុខ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស៎បងប្អូន។ដូចនេះបងប្អូនត្រូវចូលរួមនិងរួមគ្នាទប់ស្កាត់ពីការឆ្លងនិងពីការចម្លងឲ្យបានដាច់ខាត។ហលយប្រសិនបើបងប្អូនមានកូនចៅដែលបានវិលត្រឡប់ពីប្រទេសជិតខាងត្រូវតែរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋានរបស់ខ្លួនបានដឹង។ហើយប្រការសំខាន់ទៀតនោះ ត្រូវឲ្យបងប្អូនកូនចៅដែលទើបតែវិលត្រឡប់មកពីប្រទេសជិតខាង ត្រូវធ្វើចត្តាឡីស័ក ដោយរស់នៅដាច់ដោយឡែកមួយ
រយៈពីក្រុមគ្រួសាររបស់ខ្លួនឲ្យបានដាច់ខាត។ក្នុងករណីមានអាការៈ មិនស្រួល ត្រូវប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតផ្ទះខ្លួន។

       ជាមួយគ្នានេះឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ័ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។ពេលបើកបរនិងបញ្ជាយានយន្តគ្រប់ប្រភេទ ត្រូវពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ការពារ។ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងត្រូវគោរពឲ្យបាននូវស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ។ហើយអ្វីដែលត្រូវសំខាន់ទៀតនោះគឺ៖ ការរស់នៅស្អាតប្រកបដោយអនាម័យនិងការធ្វើអនាម័យជាប្រចាំក្នុងការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្អាតដៃ មុននិងកាន់អ្វីឬធ្វើអ្វី ដើម្បីការពារនូវសុខភាពអាយុជីវិតផ្ទាល់ខ្លួនយើងម្នាក់ៗនិងដើម្បីបញ្ចៀសឲ្យបានពីការឆ្លងនិងការចម្លងនិងកុំឲ្យផ្ទុះសាជាថ្មីឡើងវិញ មេរោគកូវីដ-19នៅក្នុងសហគមន៍យើងឲ្យបានដាច់ខាត។

      ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ដោយ មើលឃើញពីបញ្ហាផលប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននៅទីនេះនិងដោយមានការណែនាំផ្ទាល់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រ
ធានគណបក្សប្រជាជន  សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត និងឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានចាត់តាំងក្រុមការងារ ដើម្បីចុះសួរសុខទុក្ខពីជីវភាពផ្ទាល់របស់បងប្អូននៅតាមខ្នងផ្ទះ និងបានគិតគូរនាំយកនូវអំណោយជាស្បៀងបន្តិចបន្តួច ដើម្បីជួយរំលែកនិងសម្រាលពីការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនបានមួយរយៈផងដែរ។
    
      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តអមដំណើរដោយលោក តូច ឈួនសៅរិទ្ធ ប្រធានក្រុមការងារនិងឯកឧត្តម អ៊ុត ក្លឹង អនុប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋាន ឃុំកំរៀង ស្រុកកំរៀង ក៏បានប្រគល់អណ្តូងទឹកស្នប់ ០១កន្លែង ជូនប្រជាពលរដ្ឋ ១១គ្រួសារ ក្នុងភូមិអូរជ្រៃ ជាអំណោយដ៏ថ្លៃថ្លាពីសប្បុរសជនជប៉ុន មានតម្លៃ១.១០០ដុល្លារអាមេរិក ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner