កងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពលួចដែកប្រជាពលរដ្ឋ ត្រូវបានកងអាវុធហត្ថខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានម្នាក់ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៤៥នាទីល្ងាច ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅជិតវត្តពោធិញាណ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ៅ យុង អាយុ ១៦ឆ្នាំ មុខរបបរើងអេតចាយ

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមនុពេលកើតហេតុ គេឃើញជនសង្ស័យ៣នាក់ បានដើរចូលក្នុងរបងផ្ទះ ហើយបានធ្វើសកម្មភាពលួចដែករបស់ប្រជាពលរដ្ឋក៏បានស្រែកថាចោរៗឮដូចច្នោះ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ រួចសមត្ថកិច្ចក៏ប្រគល់ជនសង្ស័យឱ្យកងអាវុធហត្ថខណ្ឌមានជ័យភ្លាមៗតែម្តង។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃុំខ្លួននៅទីស្នាក់ការកងអាវុធហត្ថខណ្ឌមានជ័យ ជាបណ្ដោះអាសន្នរងចាំកសាងសំណុំរឿងបញ្ជូនទៅកងអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner