ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ពាក់ព័ន្ធបទល្មេីស ប្លន់យកលុយ ត្រូវនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ប្រើដែក បំពង់ទីបវាយប្លន់យកលុយ) នៅមុខដីឡូត៍គ្មាន លេខ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២២  ខែឧសភា ឆ្នាំ២០២០ ម៉ោង០០និង៣០នាទីកណ្តាលអាធ្រាត្រ។

ជនរងគ្រោះឈ្មោះ ដួង សៀង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ហាងផឹកសុីអូនណយ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនម្នាក់ ឈ្មោះ ចិន្តា តុលា ហៅតុ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះដើរចេញពីកន្លែងធ្វើការទៅផ្ទះ ពេលមកដក់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ០៨នាក់ ឈ្មោះចិន្តា តុលា, ឈ្មោះផ្លូច, ឈ្មោះម៉ែន និងបក្ខពួក០៥នាក់ ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូ០៤គ្រឿង មកឈប់ជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ចិន្តា តុលា បានស្រែកថា នេះហើយប្រពន្ធអាប៊ិន ក៏នាំគ្នាចុះវាយជនរងគ្រោះចំក្បាល និងដងខ្លួន រួចជនសង្ស័យឈ្មោះ ផ្លូច យកដែកបំពង់ទីប វាយជនរងគ្រោះចំពោះចុកដួលទៅលើផ្លូវ ពួកជនសង្ស័យក៏ នាំគ្នាអូសជនរងគ្រោះចូលក្នុងព្រៃក្បែរនោះឆែកយកលុយជនរងគ្រោះ ១០០ដុល្លា រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

លុះដល់ថ្ងៃទី ២៣-០៥-២០២០ ម៉ោង១១ និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានសង្ស័យ០១នាក់ ឈ្មោះចិន្តា តុលា នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួមនិងម៉ូតូ០១គ្រឿងបញ្ជូនមកអធិការដ្ឋាននគរ បាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕ធ.ដ

ដោយ៖  ភារ៉ា/ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner