លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋកុំភ្លេចធ្វើអនាម័យ និងបន្តប្រយុទ្ធប្រឆាំងជម្ងឺCOVID-19 ដែលកំពុងរាតត្បាត
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមអ្នកតំណាងរាស្ត្រ និងជាគណៈកិត្តិយសសាខាកាតបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងនូវការផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើអានាម័យជាប្រចាំមិនត្រូវភ្លេចការប្រយ័ត្នចំពោះជម្ងឺ COVID-19 ខណៈស្ថានភាពនៅកម្ពុជានៅតែមានអ្នកឆ្លងថ្មីនៅឡើយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលនាំអំណោយសប្បុរសធម៌ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥៤គ្រួសារ រស់នៅស្រុករមាសហែកខេត្តស្វាយរៀង នាពេលព្រឹកថ្ងៃទី២៤ ឧសភាឆ្នាំ២០២០។ ក្នុងនាមជាគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូទាំងប្រទេសដែលសម្តេចទាំងទ្វេរតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗ ក្រុមគ្រួសារពិសេសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ៖
ទី១. ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ទៀត។ ត្រូវតែបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ទី២. យើងទាំងអស់គ្នាត្រូវជំរុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ ។
ទី៣. ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតតែម្តង៕ធ.ដ