រថយន្តក្រឡុកសុីម៉ង បេីកកៀរថយន្តកាមរីហាយប្រ៊ីក នៅស្ទុបក្បាលថ្នល់រងការខូចខាត

ភ្នំពេញ៖ រថយន្តកាមរីហាយប្រ៊ីក មួយគ្រឿង ត្រូវបានរថយន្តក្រឡុកសុីម៉ង ក្រុមហ៊ុនចិនសុីងសេង កម្ពុជា បេីកគៀរងការខូចខាត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែកុម្ភ ឆ្នាំ ២០២១ ត្រង់ចំណុចស្ទុបក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញ រថយន្តម៉ាក កាមរីហាយប្រ៊ីក ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X-1978 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជេីងមកត្បូង ខណៈមកដល់ស្ទុបក្បាលថ្នល់ក៏ឈប់រង់ចាំឆ្លងកាត់ផ្លូវ២៧១ ទៅផ្លូវ៦០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តម៉ាក HOWO ប្រភេទក្រឡុកសុីម៉ង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -2106 បានធ្វេីដំណេីរមកតាមក្រោយហេីយកៀទ្វារថយន្តកាមរីហាយប្រ៊ីត និងបុកបាក់កញ្ចក់ ចំហៀងខាងឆ្វេង រងការខូចខាត ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ តែភាគីទាំងសងខាងចរចាគ្នាមិនត្រូវ ក៏ប្រគល់ឲ្យរថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចជំនាញចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner