នារីម្នាក់ត្រូវម្ចាស់ PassApp ដឹកដល់កន្លែងស្ងាត់ម្ដុំក្ដាន់ពីរ រួចដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច

ភ្នំពេញ ៖ នារីម្នាក់បានចេញពីធ្វើការរួចហៅ PassApp ជិះត្រលប់ទៅផ្ទះវិញ បែជាស៊យត្រូវម្ចាស់ PassApp ធ្វើសកម្មភាពដកកាំបិតចុងស្រួចផ្ជុងប្លន់យកកាបូបស្ពាយបានសម្រេច រួចបើកគេចបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ច ខណ្ឌដូនពេញ ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ R6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុរូបគាត់បានចេញពីធ្វើការនៅច្បារអំពៅ ហេីយបានហៅPassAppមកជិះគោលបំណងទៅផ្ទះម្ដាយមីនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យជាម្ចាស់PassAppយកលេសឈប់បត់ជេីងតូច រួចហេីយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកផ្ជុងរូបគាត់គំរាមយកកាបូបស្ពាយ ដែលមានសម្ភារៈមួយចំនួន និងលុយចំនួន២១០$ ហើយដេញគាត់ឲ្យចុះរួចបើកPassAppគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ ។

ក្រោយកើតហេតុទេីបសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហេីយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឲ្យនារីរងគ្រោះដាក់ពាក្យបណ្ដឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner