លោក កន សុខកាយ អភិបាលស្រុកល្វាឯមចុះសួរសុខទុក្ខគ្រួសារលោក ស៊ឹម បូរ៉ា ដែលរងគ្រោះដោយសារភ្លេីងឆេះផ្ទះកាលពីព្រឹកថ្ងៃទី២១ឧសភាម្សិលមិញនេះ
កណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោក កន សុខកាយ អអភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធា នគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក , យុវជ ន ស.ស.យ.ក ស្រុក-ឃុំ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ស៉ឹម បូរ៉ា និងប្រពន្ធឈ្មោះ រី សារឹម រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលរងគ្រោះដោយសារភ្លេីងឆេះផ្ទះបណ្ដាលមកពីការឆ្លងចរន្តអគ្គីសនីកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
ជាមួយគ្នានោះដែរលោកប្រធានគណៈកម្មាធិការអនុសាខាបា ននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានផ្តល់ជូនដល់បងប្អូនជនរងគ្រោះរួមមាន៖អង្ករ៥០Kg, មី១កេសតូច, ទឹកត្រី១យួ, ទឹកស៉ីអ៉ីវ១ យួ, សំភារដំណេក និងសំភារផ្ទះបាយ១ឈុត ព្រមទាំងថវិកាអនុសាខាស្រុកចំនួ ន៣០ម៉ឺនរៀល និងថវិកាផ្ទាល់ខ្លួ នរបស់លោក កន សុខកាយ ប្រធានអនុសាខាចំនួ ន៤០ម៉ឺនរៀល ដេីម្បីប្រគល់ជូនគ្រួសាររងគ្រោះក្នុងការសម្រួលជីវភាព។
បន្ថែមពីនេះទៀតលោកបានលេីកទឹកចិត្តដល់គ្រួសាររងគ្រោះ សូមកុំ បាក់ទឹកចិត្តត្រូវខិតខំតស៊ូព្យាយាមក្នុងជីវភាពរស់នៅបន្តទៀត។ ដោយក្តីបារម្ភលោកប្រធាន សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័្នតខ្ពស់ចំពោះការធ្វេសប្រហែសដែលអាចបង្ករជាគ្រោះថ្នាក់ផ្សេងៗ ជាពិសេសចរន្តអគ្គីសនី, ធុងហ្គាស់ ជាដេីម៕ធ.ដ