លោកជំទាវ ដួង វណ្ណា ចែកអំណោយដល់សមាគន៍នារីទាំង ១៦ ឃុំ ក្នុងស្រុកស្វាយជ្រំ

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃ សៅរ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០២០ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសមាគមន៍នារីដើម្បីអភិវឌ្ឈន៍ខេត្តស្វាយរៀង  តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ កិតិសង្គ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោដល់សមាគមន៍នារីដើម្បីអភិវឌ្ឈន៍ឃុំទាំង ១៦ ក្នុងស្រុកស្វាយជ្រំ សម្រាប់ដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន ។

ក្នុងឱកាសនោះលោកជំទាវ ដួងវណ្ណា បានបញ្ជាក់ថា  ចលនានារី បានក្លាយទៅជាកម្លំាងសកម្ម និងមានសក្ដានុពល ធំធេង ក្នុងការចលនាកៀងគរកម្លំាងគាំទ្រ ធនធាន ថវិកា និងសម្ភារៈ ដើម្បីធ្វើសកម្មភាពបំរើ ផលប្រយោជន៍ លើកកម្ពស់ ស្ថានភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ដ្រី និងកុមារ ។ សកម្មភាពរបស់ សមាគមនារីសុទ្ធតែបានចូលរួមចំណែកឆ្លើយតប ទៅនឹងសេចក្ដីត្រូវការក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ដោយយោងទៅតាម  និងលទ្ធផលដែលនារីសម្រេចបានជានិច្ច  ជាកាល នារីត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និង លើកទឹកចិត្ត  ជាក់ស្តែងកន្លងមកនារីបានចូលរួម ក្នុងតួនាទី ជាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ។ 

លោកជំទាវ ក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងដែលកន្លងមកសមាគមន៍នារីបាន បំរើបុព្វហេតុ រួមតែមួយ គឺនារី បានចូលរួមយ៉ាងសកម្មស្មើរ ភាពដើម្បីការពារស្ត្រី និងអភិវឌ្ឍន៍ជាតិ។ស្ត្រីជាកម្លាំងជាងពាក់កណ្តាល សំរាប់ទ្រទ្រង់ភាពរឹងមាំ និងប្រសិទ្ធភាព នៃគោលនយោបាយជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលចាំបាច់ត្រូវតែទទួលបានការគោរពសិទ្ធិ និងផ្តល់ឳកាសបានសក្តិសម ដើម្បីមានលទ្ធភាពចូលរួមដោយសមធម៌  ក្នុងគ្រប់ដំណើរការអភិវឌ្ឍជាតិ ។ លោកជំទាវ  បានបន្តថា ស្ដ្រីមានតួនាទី ភារៈកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់របស់ស្ដ្រី និងកុមារ លើកកម្ពស់តួនាទី នារីនៅថ្នាក់មូលដ្ឋាន តាមរយៈ ការអប់រំនារី ឱ្យមានការប្រែប្រួលទស្សនៈ ការយល់ដឹងបង្កើន ការជឿជាក់លើខ្លួនឯង និងការធ្វើការសម្រេចចិត្ដនានា ។

ចូលរួមលើកកម្ពស់សុខមាលភាពរបស់នារី និងកុមារ ដោយផ្ដល់ការ អប់រំឧបត្ថម្ភគាំទ្រ ជាស្មារតីចំណេះដឹងជំនាញ សម្ភារៈ សមស្របទៅតាមគ្រប់មធ្យោបាយ ។ ចាប់តំាងពីថ្ងៃ ប្រកាសជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០០៩ គណៈកម្មការ សាខាសមាគមនារីទូទាំងប្រទេស រហូតមកដល់បច្ចុប្បន្នជាលទ្ធផល បានចលនានារីឱ្យ ចូលជាសមាជិកសកម្មនៅគ្រប់បណ្ដាញអង្គភាព ស្ថាបន័នានាក្នុងជួរមន្ដី្ររាជការ និងបណ្ដាញសហគមន៍  ភូមិ  សង្កាត់ ខណ្ឌ មន្ទីរ មានសមាជិកប្រមាណជាង ១៤ ៣៨៥ នាក់ហើយ។

លោកជំទាវ ដួង វណ្ណា បានសម្តែងបានការអបអរសាទរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនំាបណ្ដាញសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព  និងអភិវឌ្ឍន៍ទូទាំងប្រទេស  ដែលបានខិតខំប្រឹងប្រែងបំពេញសកម្មភាពប្រកបដោយឆន្ទៈ គំនិតច្នៃប្រឌិត និងស្មរតីទទួលខុសត្រូវទៅ  ទំាងការងាររៀបចំរចនាសម្ពន្ធ័ និងពង្រីកសមាជិកការបណ្ដុះបណ្ដាល  និងការពង្រឹង សមត្ថភាព ស្ដ្រីឲ្យមានក្លាហានឡើង ដើម្បីចូលរួមក្នុងឆាកនយោបាយជាមួយរាជរដ្ឋាភិបាល ។លោកជំទាវបានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំត្រូវចុះមូលដ្ឋានឱ្យបានជាប់   ក្កាប់សភាពការណ៍ឲ្យបានទាន់ពេលវេលា និងជួយដោះស្រាយការលំបាក របស់ប្រជាជន ។ ក្នុងពិធីនោះលោកជំទាវបានចែកអំណោយដល់សមាគមន៍នារីទាំង ១៦ ឃុំ និងសមាគមន៍នារីស្រុកសរុប ១៧ ក្នុង ១ ឃុំទទួលបាន អង្ករ ១៨០ គ.ក្រ ទឹកត្រី ១៨ ដប ទឹកស៊ីអ៊ីវ ១៨ ដប អំបិល ១៨ គ.ក្រ ស្ករស ១៨ គ.ក្រ មី ៤ កេស សាប៊ូ ១៨ ដុំ និងថវិកា ៥០,០០០ រៀល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner