អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា តំបន់អាម៉េរិកខាងត្បូងក្លាយជាចំនុចស្នូលថ្មីនៃការឆ្លងរាតត្បាត COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ តំបន់អាម៉េរិកខាងត្បូងបានក្លាយជាចំនុចស្នូលថ្មីនៃការឆ្លងរាតត្បាតជម្ងឺដ៏កាចសាហាវមួយនេះ ដោយផ្អែកលើការកើនឡើងខ្លាំងនៃអត្រាឆ្លងមេរោគ COVID-19 នេះបើតាមអង្គការសុខភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។

តំបន់អាម៉េរិកខាងត្បូងបានក្លាយជាចំនុចស្នូលថ្មី នៃការឆ្លងរាតត្បាតជម្ងឺ COVID-19…. ពួកយើងបានមើលឃើញប្រទេសជាច្រើននៅអាម៉េរិកខាងត្បូង ជាមួយការកើនឡើងយ៉ាងគំហុកនៃអត្រាឆ្លងវីរុសនេះ នេះបើតាមការបញ្ជាក់របស់ប្រធានសង្រ្គោះបន្ទាន់នៃអង្គការសុខភាពពិភពលោក WHO លោក ម៉ៃខឺល រីយ៉ាន នៅក្នុងសន្និសីទកាសែតតាមវីដេអូខុនហ្វើរិន ។

ការលើកឡើងបែបនេះរបស់លោក ម៉ៃខឺល រីយ៉ាន បានកើតមានឡើងស្របពេលដែលប្រេស៊ីលបានស្ថិតនៅលំដាប់ទី២ ជាប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក ។ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងសរុបកើនឡើងដល់៣៣ម៉ឺន២ពាន់៣៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១១៦នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់៤៣០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner