អ្នកដំណើរទាំងអស់ដែលមកកាន់ចក្រភពអង់គ្លេស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល០២សប្តាហ៍ ដែលនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៨ ខែមិថុនាខាងមុខ

អត្ថបទដោយ៖
Kien Sereyvuth

អង់គ្លេស៖ រាល់អ្នកដំណើរទាំងអស់ចូលមកកាន់អង់គ្លេសពីក្រៅប្រទេស នឹងត្រូវប្រឈមនូវការធ្វើចត្តាឡីស័ក ឬនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ខណៈរដ្ឋាភិបាលនឹងផ្តល់ព័ត៌មានលំអិតនាពេលក្រោយទៀត នេះបើតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង់គ្លេស និងត្រូវបានចុះផ្សាយនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២០ ។

ច្បាប់នៃការធ្វើចត្តាឡីស័កខាងលើនេះ នឹងត្រូវអនុវត្តចំពោះការមកដល់របស់អ្នកដំណើរអន្តរជាតិទៅកាន់ចក្រភពអង់គ្លេស ហើយក៏រួមបញ្ចូលទាំងជនជាតិអង់ គ្លេសផ្ទាល់ផងដែរ ដែលវិលត្រឡប់មកប្រទេសវិញ ខណៈច្បាប់នេះនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី០៨ ខែមិថុនាតទៅ នេះបើតាមរដ្ឋមន្រ្តីមាតុភូមិអង់គ្លេសលោកស្រី ព្រីទី ផាថែល ។

សូមជម្រាបថា នៅទូទាំងចក្រភពមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២៥ម៉ឺន៤ពាន់១៩៥ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៦ពាន់៣៩៣នាក់ស្លាប់ និងជាសះស្បើយឡើងវិញមិនទាន់មានព័ត៌មាននៅឡើយទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner