ចិនជោគជ័យក្នុងការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលដំបូងទៅលើមនុស្ស

អត្ថបទដោយ៖
Kien Sereyvuth

ចិន៖ ការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ប្រទេសចិន ជាបឋមត្រូវបានរកឃើញថា មានសុវត្ថិភាព និងអាចបង្កើតឲ្យមានអង់ទីករប្រឆាំង COVID-19 នៅក្នុងខ្លួនមនុស្សបាន នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។

ការរកឃើញនេះ គឺជាលទ្ធផលប្រកបដោយក្តីសង្ឃឹម ដើម្បីបន្តឆ្ពោះទៅរកការសម្រេចបានជាផ្លូវការនូវវ៉ាក់សាំងប្រឆាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថិភាពមួយរយភាគរយ ។
សូមជម្រាបថា នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឱសថអាម៉េរិក Moderna ក៏បានប្រកាសពីដំណឹងល្អផងដែរ នោះគឺលទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ទទួលបានលទ្ធផលវិជ្ជមាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner