វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៥.៣លាននាក់ ក្នុងនោះស្លាប់ជាង៣៤ម៉ឺននាក់ និងជាសះស្បើយជាង២.១លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥លាន៣០ម៉ឺន៤ពាន់៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣៤ម៉ឺន៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២លាន១៥ម៉ឺន៨ពាន់៥៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦៤ម៉ឺន៥ពាន់៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៧ពាន់៦៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤០ម៉ឺន៣ពាន់២០១នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន២ពាន់៣៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១១៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៥ពាន់៤៣០នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៣២ម៉ឺន៦ពាន់៤៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់២៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៩ពាន់៨២៥នាក់ ។
៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន១ពាន់៩០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៦២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៦ពាន់៩៥៨នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៤ពាន់១៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦ពាន់៣៩៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕