​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​មាន​ផែនការ​ដាក់​សហរដ្ឋអាមេរិក​ចូលក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិឡើង​វិញ

​អាមេរិក​៖​ ​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​វិល​ត្រលប់​ទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ឡើងវិញ​ ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដើរចេញ​ពី​ស្ថាប័ន​អន្តរជាតិ​នេះ​កាលពី​០​៣​ឆ្នាំមុន​ ​។​

រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​អាន់​ថូ​នី​ ​ប្លី​ន​ខេន​ ​នឹង​ប្រកាស​នៅ​ថ្ងៃចន្ទ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​អំពី​កា​រវិល​ត្រលប់​របស់​សហរដ្ឋអាមេរិក​ទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ឡើងវិញ​ ​ក្នុងនាម​ជា​សមាជិក​អង្កេត​ការណ៍​ ​នេះ​បើ​តាម​ម​ន្រ្តី​ជាន់ខ្ពស់​ ​នៃ​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​។​

សូម​ជម្រាប​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​មហាសន្និបាតអង្គការសហប្រជាជាតិ​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី​សម្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​ ​ខណៈ​សមាជិក​នីមួយៗ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សម្រាប់​រយៈពេល​០​៣​ឆ្នាំ​ ​ហើយ​មិន​អាច​កាន់​លើស​ពី​០​២​អាណត្តិ​ជាប់គ្នា​ឡើយ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner