លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ជាថ្មី​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អ៊ី​រ៉​ង់​ជាមុន​ឡើយ​ ​បើ​សិន​ទីក្រុង​តេ​ហេ​រ៉​ង់​មិន​ឈប់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ចូ ​បៃ​ដិ​ន​ ​បញ្ជាក់​ជាថ្មី​ថា​ ​ប្រទេស​របស់​លោក​នឹង​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​អ៊ី​រ៉​ង់​ជាមុន​ឡើយ​ ​ខណៈ​ណា​ទីក្រុង​តេ​ហេ​រ៉​ង់​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ ​ក៏ដូចជា​មិន​អនុវត្ត​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែ​រ​ជាមុន​នោះ​ទេ​ ​។​

ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ CBS ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ឆ្លើយ​ថា​ ​ទេ​! ​នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​អាមេរិក​នឹង​លើក​ទណ្ឌកម្ម​ជាមុន​ ដើ ម្បី​បញ្ចុះបញ្ចូល​អ៊ី​រ៉​ង់​ឲ្យ​ត្រឡប់មក​គោរព​កិច្ចព្រមព្រៀង​ ​ឬ​យ៉ាងណា​? ​ប៉ុន្តែ​លោក​ ​បៃ​ដិ​ន​ ​ងក់ក្បាល​ជា​សញ្ញា​យល់ព្រម​ ​នៅ​ពេល​អ្នក​សម្ភាសន៍​និយាយ​ថា​ ​អាមេរិក​នឹង​លើក​ទណ្ឌកម្ម​ ​បើសិនជា​អ៊ី​រ៉​ង់​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ ​។​

ការ​កត់​សម្គាល់​ខាងលើ​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ស្រប​ពេល​រដ្ឋមន្ត្រីការបរទេស​អ៊ី​រ៉​ង់ ​លោក​ ចា​វ៉ា​ដ​ ហ្សា​រី​ហ្វ ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​អាមេរិក​ត្រូវ​ចូលរួម​កិច្ចព្រមព្រៀង​នេះ​វិញ​ឲ្យបាន​មុន​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ព្រោះ​សភា​អ៊ី​រ៉​ង់​ដែល​កាន់កាប់​ដោយ​អ្នកមាន​ទំនោរ​ប្រឆាំង​អាមេរិក​ ​បាន​អនុម័ត​ច្បាប់​ឱ្យ​រដ្ឋាភិបាល​បង្កើន​សកម្មភាព​នុយ​ក្លេអ៊ែ​រ​ ​បើ​សិន​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​ត្រឹម​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ខាងមុខនេះ​ទេ​នោះ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner