សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អាគារស្នាក់នៅ ចំនួន២ខ្នង ជូនយោធា ខេត្តព្រះសីហនុ

អត្ថបទដោយ៖
ជា សេឌី

ខេត្តព្រះសីហនុ៖ អាគារស្នាក់នៅរួមរបស់កងទ័ពចំនួន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធី​សែនក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីដំណើរការសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិភាគ៣ និងឯកឧត្ដម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ។អាគារស្នាក់នៅនេះមានចំនួន ០២ខ្នង កម្ពស់០២ជាន់ មានទទឹង១,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ មានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់ ស្ថិតក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ។ដោយ៖ខៀវ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner