អគ្គស្នងការរងនគរបាលជាតិ ឧបត្ថម្ភអំណោយ​ជា​គ្រឿងឧបភោគ បរិភោគ និងថវិការ ជូន​ដល់សមាជិកអតីតយុទ្ធជន នៅខណ្ឌប្ញស្សីកែវ​៣៧គ្រួសារ

អត្ថបទដោយ៖
ជា សេឌី

សមាជិកអតីតយុទ្ធជន៣៧គ្រួសារ នៅខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានជីវភាពក្រខ្សត់ទទួល​បានការឧបត្ថម្ភនូវអំណោយ និងថវិកាមួយចំនួនពីឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដើម្បីជួយសម្រួលដោះស្រាយជីវភាពប្រចាំថ្ងៃ។ អំណោយទាំងនេះបានប្រគល់ជូន តាមរយៈលោក ជំទាវ ស៊ន សៀវម៉ី តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ តំណាង  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង និងក្រុមគ្រួសារដែលមានទឹកចិត្តសប្បុរសបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនសម្រាប់ជួយដោះស្រាយជីវភាពដល់បងប្អូនអតីតយុទ្ធជន។

          លោកវរសេនីយ៍ឯក ក៏បានលើកឡើងក្នុងនាមឯកឧត្តម ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏សូមផ្ញើរសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខចំពោះបងប្អូនគ្រួសារអតីតយុទ្ធជនដែលជានិច្ចជាកាលឯកឧត្តមប្រធានតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់គ្រួសារអតីតយុទ្ធជន ហើយតែងបានជួយដោះស្រាយបញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជន។ ពោលគឺមិនបោះបង់បងប្អូនអតីតយុទ្ធជននោះឡើយ ដែលជាការដឹងគុណចំពោះបងប្អូនអតីតយុទ្ធជនដែលមានស្នាដៃដ៏ធំធេងនិងបានលះបង់សព្វបែបយ៉ាងចំពោះជាតិ និងមាតុភូមិ ដោយនាំឱ្យប្រទេស និងប្រជាជនកម្ពុជា ចាកផុតពីសង្រ្គាម ទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រហូតដល់បច្ចុប្បន្ននេះ។ សូមបញ្ជាក់ថាអំណោយដែលឧបត្ថម្ភជូនសមាជិកអតីតយុទ្ធជនទាំង៣៧គ្រួសារ ដោយក្នុង០១គ្រួសារទួលបានថវិកា ៥ម៉ឺនរៀល,អង្ករ២៥គីឡូក្រាម,មី ០១កេស,ទឹកក្រូច០១កេស, ឃីតមួយចំនួន៕សំ វិច្ឆការ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner