លោកជំទាវ បាន ស្រីមុំ ផ្តល់ភាពកក់ក្តៅដោយអញ្ជើញចុះសួរសុខទុក្ខដល់មន្រ្តីរាជការ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ផ្តល់ភាពកក់ក្តៅដោយអញ្ជើញចុះសួរសុខទុក្ខដល់មន្រ្តីរាជការ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន កាលពីថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវសម្បទា លោកស្រីប្រធាន/អនុប្រធានមណ្ឌល ម្តាយចិញ្ចឹមនិងក្មួយៗកុមារកំព្រា ។

លោកស្រី សេង សុគន្ធា ប្រធានមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន បានឱ្យដឹងថាមណ្ឌលកុមារកំព្រាខេត្តប៉ៃលិនសាងសង់លើផ្ទៃដីទំហំ១៤,១៥៦ម៉ែត្រការ៉េ មានអគារចំនួន១ខ្នងធ្វើអំពី៎ឥដ្ឋមានកម្ពស់២ជាន់និងផ្ទះចំនួន១១ខ្នងសង់ពីឈើប្រក់ហ្វីប្រូនិងរោងប្រជុំ១ខ្នង មានកុមារកំព្រា សរុបចំនួន ២២នាក់ ស្នាក់នៅមណ្ឌលមានចំនួន១១នាក់និងកុមារចិញ្ចឹមតាមបែបសហគមន៌មានចំនួន១១នាក់ ស្រី៧នាក់ហើយមានប្រធានមណ្ឌល១រួប អនុប្រធាន១រូប និងមន្រ្តីកិច្ចសន្យាចំនួន៣រូប។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានស្នើឱ្យប្រធានមណ្ឌល និងម៉ែដោះត្រូវចេះមើលថែកូនៗក្នុងមណ្ឌលឱ្យបានល្អ ចេះអនាម័យខ្លួនប្រាណ បង្ហាត់បង្រៀនបន្ថែមអោយកុមារមានចំណេះដឹង មានសីលធម៌ សុជីវធម៌ល្អក្នុងការរស់នៅក្នុងមណ្ឌលនិងសង្គម និងចូលរួមកែលម្អរបរិស្ថានក្នុងមណ្ឌលឱ្យកាន់តែស្រស់បំព្រងជាប្រចាំ ហើយសម្រាប់កូនៗ ចៅៗ ដែលរស់នៅក្នុ្ងមណ្ឌលត្រូវចេះស្តាប់ដំបូលន្មានលោកគ្រូអ្នកគ្រូ ម៉ែដោះ ចៀសឱ្យឆ្ងាយពីគ្រឿងញៀណ ល្បែងពាលា ត្រូវខិតខំសិក្សារៀនសូ្រត កុំបាក់ទឹកចិត្ត ឬអសង្ឃឹមក្នុងជីវិតឱ្យសោះ បើកូនៗ ចៅៗណាតសូរៀនសូត្រនិងរៀនពូកែលោកនឹងជំរុញឧបត្ថម្ភឱ្យបន្តការសិក្សារហូតចប់មហាវិទ្យាល័យព្រមទាំងបានផ្ដាំផ្ញើឱ្យកូនៗ ចៅៗត្រូវ ប្រតិបត្តិខ្លួនឱ្យក្លាយខ្លួនជាកុមារល្អ ៣យ៉ាង គឺសិស្សល្អ កូនល្អ និងមិត្តល្អ ដែលជាទំពាំង ស្នងឬស្សីក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានឧបត្ថម្ភនំចំណីនិងថវិកាមួយចំនួនជូនដល់មណ្ឌល ម៉ែដោះ និងកូនៗ ចៅៗ ផងដែរ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner