ឯកឧត្តម រ័ត្ន វិរៈ ចុះផ្សព្វផ្សាយការអប់រំការពារប្រឆាំងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំព្រះធាតុ ស្រុកអូររាំងឪ និងចែកសម្ភារៈមួយចំនួន
ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញចុះផ្សព្វផ្សាយការអប់រំការពារប្រឆាំងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំព្រះធាតុ និងចែកសម្ភារៈមួយចំនួន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម រ័ត្ន វិរៈ អំពាវនាវសូមឲ្យប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋាន ធ្វើអនាម័យជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺCOVID-១៩ ព្រោះថាកសលលោកកំពុងតែរាតត្បាតនៅឡើយ ។ ម៉្យាងវិញទៀតសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។
ជាមួយគ្នានេះ ឯកឧត្តម រ័ត្ន វិរៈ ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ៖
– ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុល
– ត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណា ដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងឧនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។
– បើមានបងប្អូនដែលទើបចំណាកស្រុកត្រូវរាយការណ៍ជូនអាជ្ញាធរដែនដីឲ្យបានដឹង ចំពោះបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេសដែលត្រូវរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ
– ប្រសិនបើមានអារៈដូចជា ក្តៅខ្លួន ហត់ពិបាកដកដង្ហើម ក្អក ឈឺក្បាល សូមប្រញាប់ទៅជួបគ្រូពេទ្យដែលនៅជិតបំផុតដើម្បីធ្វើការពិនិត្យបន្ទាន់។
ក្រោយបញ្ចប់ការសំណេះសំណាល ឯកឧត្តម រ័ត្ន វិរៈ និងគណប្រតិភូបានអញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឃុំព្រះធាតុ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងនោះមានការចិញ្ចឹមជ្រូកក្នុងមូលដ្ឋានសម្រាប់ផ្គត់ផ្គង់ទីផ្សារ ទីតាំងឡតិ៍ឥដ្ឋដែលអាចផលិតឥដ្ឋបានក្នុងមួយថ្ងៃ៥ម៉ឺនដុំសម្រាប់ផ្គត់ផ្គង់ និងការធ្វើស្រែចំការរបស់ប្រជាពលរដ្ឋផងដែរ ៕