មនុស្ស១០៧នាក់ មិនរំពឹងថានៅរស់ទេ បន្ទាប់ពីយន្តហោះអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានធ្លាក់នៅទីក្រុងការ៉ាជី នៃប្រទេសប៉ាគីស្ថាន!
ការ៉ាជី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ផ្ទុកមនុស្ស១០៧នាក់ បានធ្លាក់លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជីភាគខាងត្បូងប្រទេស។ មនុស្ស ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) ។ នេះបើតាមការចេញផ្សាយដោយ CNA នៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ យន្តហោះខាងលើនេះមានជើងហោះហើរ PK 8303 បានធ្លាក់តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន សម្រេចដកបំរាមហោះហើរចេញវិញ។ ពេលនេះទាហាន និងក្រុមសង្គ្រោះបន្ទាន់ កំពុងព្យាយាមសម្រុកទៅកាន់កន្លែងកើតហេតុ ខណៈផ្សែងយ៉ាងខ្មួលខ្មាញ់ ត្រូវបានគេមើលឃើញនៅកន្លែងយន្តហោះនោះធ្លាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ អំពីជោគវាសនានៃមនុស្ស ទាំងអស់នៅលើយន្តហោះ និងមូលហេតុដែលវាធ្លាក់នៅឡើយទេ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។