​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការសហប្រជាជាតិ​ ​គ្រោង​បើក​កិច្ចប្រជុំ​ពិសេស​មួយ ​ស្តីពី​វិបត្តិ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

​មី​យ៉ា​ន់​ម៉ា​៖​ ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ ​នៃ​អង្គការសហប្រជាជាតិ​នឹង​រៀបចំ​សម័យប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្នុង​គោលបំណង​បើក​កិច្ចពិភាក្សា​ស្តីពី​វិបត្តិ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បន្ទាប់ពី​មេដឹកនាំ​ស៊ីវិល​ជាប់ឆ្នោត​ប្រទេស​នេះ​គឺ​លោកស្រី​ អោ​ង​សាន​ ​ស៊ូ​ជី​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារយោធា​ ​។​

បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អង្គការសហប្រជាជាតិ​ ​អង់គ្លេស​ ​និង​សហភាព​អឺរ៉ុប​បាន​ស្នើ​អោយ​រៀបចំ​កិច្ចប្រជុំ​ពិសេស​ខាងលើ​នេះ​ ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​ដោយមាន​ការ​គាំទ្រ​ពី​សមាជិក​ចំនួន​១​៩​ ​ក្នុងចំណោម​សមាជិក​ទាំង​ ​៤​៧​ ​ដែល​ភាគច្រើន​គឺជា​ប្រទេស​លោក​ខាងលិច​ ​ហើយ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ក៏​នឹង​ចូលរួម​ផង​ដែរ​ ​។​

សូម​ជម្រាប​ថា​ ​កិច្ចប្រជុំ​ពិសេស​ខាងលើ​នេះ​ ​គ្រោង​រៀបចំ​ឡើង​ស្រប​ពេល​ដែល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចេញ​សារ​ព្រមាន​មួយ​ ​អំពី​ការ​ប្រើ​កម្លាំងបាយ​ប​ង្រ្កា​ប​លើ​ក្រុម​បាតុករ​ ​ដែល​កំពុង​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ ​និង​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​ ​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ដែល​កំពុង​ជាប់ឃុំឃាំង​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner