​យោធា​មី​យ៉ា​ន់​ម៉ា​ប្រកាស​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​ផ្នែក​ខ្លះ​នៃ​ប្រទេស​ ​ខណៈ​បាតុកម្ម​កាន់តែ​ដាក់​សម្ពាធ​ខ្លាំង​លើ​មេដឹកនាំ​រដ្ឋប្រហារ

​មី​យ៉ា​ន់​ម៉ា​៖​ ​យោធា​មី​យ៉ា​ន់​ម៉ា​ប្រកាស​ដាក់​ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ក្នុង​ទីក្រុង​ ​មិន​ដា​ឡេ​ ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ក្រោយ​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ ​បាតុកម្ម​តវ៉ា​នៅ​ទូទាំង​ប្រទេស​ ​ប្រឆាំង​នឹង​រដ្ឋប្រហារយោធា​ ​។​

ស្ថាប័នរដ្ឋ​បាល​ទូទៅ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ច្បាប់អាជ្ញាសឹក​នេះ​ ​នឹង​គ្របដណ្ដប់​លើ​ក្រុង​ចំនួន​០​៧​ក្នុង​ទីក្រុង​មិន​ដា​ឡេ​ ​ដោយ​ហាមឃាត់​ការ​ប្រមូលផ្ដុំ​គ្នា​ចាប់ពី​មនុស្ស​០​៥​នាក់​ឡើង​ទៅ​ ​រួម​ជាមួយ​បម្រាម​គោចរ​ចាប់ពី​ម៉ោង​០​៨​យប់​ ​ដល់ម៉ោង​០​៤​ព្រឹក​ ​ខណៈ​ច្បាប់អាជ្ញាសឹក​ស្រដៀងគ្នា​នេះ​ក៏​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ក្រុង​មួយ​នៃ​តំបន់​ ​អា​យ៉េ​យ៉ា​វ៉ា​ដ​ឌី​ ​ផង​ដែរ​ ​។​

ទន្ទឹមគ្នា​ ​យោធា​មី​យ៉ា​ន់​ម៉ា​ក៏បាន​ចេញ​សារ​ព្រមាន​មួយ​ផង​ដែរ​ ​ពី​ការ​ប្រើ​កម្លាំងបាយ​ប​ង្រ្កា​ប​លើ​ក្រុម​បាតុករ​ ​ដែល​កំពុង​នាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​ ​ប្រឆាំង​រដ្ឋប្រហារ​ ​និង​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​ ​នៃ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ដែល​កំពុង​ជាប់ឃុំឃាំង​ ​៕​ ​ប្រភព​៖​ ​A​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner