មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​សន្យា​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ដោយសេរី​ ​និង​យុត្តិធម៌​ ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​អោយ​គណបក្ស​ដែល​ឈ្នះ

​មី​យ៉ា​ន់​ម៉ា​៖​ ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ ​បាន​ស្នើ​អោយ​សាធារណជន​ផ្តល់​អាទិភាព​លើ​អង្គ​ហេតុ​ជាជាង​អារម្មណ៍​ ​និង​ថា​ ​ការបោះឆ្នោត​ថ្មី​មួយ​នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​ដោយសេរី​នៅ​ពេល​ឆាប់ៗ​នេះ​ ​ហើយ​អំណាច​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ដែល​ឈ្នះ​ ​ខណៈ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​កំពុង​ពុះកញ្ជ្រោល​ទូទាំង​ប្រទេស​ ​។​

នៅ​ក្នុង​សុន្ទរកថា​លើកដំបូង​របស់​លោក​ ​ចាប់តាំង​ពី​រដ្ឋប្រហារ​មួយ​ស​ប្តាហ៍​មុន​ ​នាយ​ឧត្តមសេនីយ៍​ ​M​in​ ​A​un​g​ ​H​lain​g​ ​បាន​និយាយ​ថា​ ​របប​យោធា​នេះ​ ​ខុសគ្នា​ពី​រដ្ឋាភិបាល​យោធា​មុន​ៗ​ ​ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​រដ្ឋ​ម​ន្រ្តី​សមរម្យ​នឹង​ត្រូវ​បាន​ជ្រើសរើស​ ​ហើយ​គោល​នយោបាយ​ការបរទេស​ ​នឹង​នៅតែ​មិន​ផ្លាស់ប្តូរ​ ​ខណៈ​ដែល​ប្រទេស​នានា​នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​មក​វិនិយោគ​ ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដដែល​ ។​

ទន្ទឹម​នឹង​នោះ​ ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា​ ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការបោះឆ្នោត​កាលពីឆ្នាំមុន​ ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ ​ហើយ​លោក​គូស​បញ្ជាក់​ថា​ ​គ្មាន​អង្គការ​ណាមួយ​ ​អាច​នៅ​ខាងលើ​ច្បាប់​ឡើយ​។​ ​ទោះជាយ៉ាងណា​ ​លោក​មិនបាន​រំលឹក​អំពី​លោកស្រី​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ទេ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner