​អាជ្ញាធរ​វៀតណាម​សម្លាប់​មាន់ទា​ជាង​១​០​ម៉ឺន​ក្បាល​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី

​វៀតណាម​៖​ ​អាជ្ញាធរ​វៀតណាម​បាន​សម្លាប់​មាន់ទា​ជាង​១​០​ម៉ឺន​ក្បាល​នៅ​ក្នុងឆ្នាំនេះ​ ​បន្ទាប់ពី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​បង្កឡើង​ដោយ​វី​រុ​ស​ ​H​5N1 ​និង​ ​H​5N6 ​នៅ​ទីតាំង​ចំនួន​១​៤​ផ្សេងគ្នា​ ​។​

បើ​តាម​នាយកដ្ឋាន​សុខភាព​សត្វ​ ​នៃ​ក្រសួង​កសិកម្ម​ ​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម​ ​ការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ ​បាន​កើតឡើង​កាលពីដើម​ខែមុន​ ​ភាគច្រើន​នៅ​ក្នុង​កសិដ្ឋាន​ខ្នាត​តូច​ ​ជាទី​ដែល​សត្វ​ចិញ្ចឹម​មិន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ​។​ ​នាយកដ្ឋាន​នេះ​បន្ថែម​ថា​ ​លទ្ធភាព​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ខ្ពស់​ណាស់​ ​និង​បាន​ណែនាំ​ប្រជាជន​កុំ​អោយ​បរិភោគ​សាច់​មាន់ទា​មិន​ស្គាល់​ប្រភព​ ​ហើយ​ក្នុង​ដំណាក់កាល​នេះ​ ​ស្នើសុំ​កុំ​ធ្វើ​អាហារ​ប្រើ​ឈាម​ទា​ឆៅ​ ​ដែល​ជា​អាហារ​ពិសេស​របស់​ប្រជាជន​វៀតណាម​ ​។​

គួរ​បញ្ជាក់​ថា​ ​វី​រុ​ស​ផ្តាសាយ​បក្សី​ ​H​5N6 ​និង​ ​H​5N1​នេះ​ ​អាច​ចម្លង​ពី​សត្វស្លាប​ម​កមនុស្ស​ ​តាមរយៈ​ប៉ះពាល់​លាមក​ ​ឬ​ ​សារធាតុ​រាវ​ក្នុង​ខ្លួន​វា​ ​និង​អាច​អោយ​មនុស្ស​ស្លាប់​បាន​ ​។​ ​វៀតណាម​មាន​មាន់ទា​ប្រមាណ​៤​៦​០​លាន​ក្បាល​ ​ដោយ​កាលពី​ឆ្នាំ​២​០​១​៩​ ​បាន​សម្លាប់ចោល​ប្រមាណ​១​៣​ម៉ឺន​៣​ពាន់​ក្បាល​ ​ដោយសារ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​ ​៕​ ​ប្រភព​៖​ ​V​N​Express

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner