អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០៧លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជិត៧៩លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០៧លាន៤ពាន់៤៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣៣ម៉ឺន៦ពាន់២៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧៨លាន៨៤ម៉ឺន៨ពាន់៩៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៧លាន៧០ម៉ឺន៦២៩នាក់ ស្លាប់ចំនួន៤៧ម៉ឺន៦ពាន់៤០៥នាក់ និងជាសះស្បើយចំនួន១៧លាន៥១ម៉ឺន២ពាន់៥៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៨៤ម៉ឺន៧ពាន់៧៩០នាក់ ស្លាប់ចំនួន១៥ម៉ឺន៥ពាន់១៩៥នាក់ និងជាសះស្បើយ១០លាន៥៤ម៉ឺន៦ពាន់៩០៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៩លាន៥៥ម៉ឺន៣០១នាក់ ស្លាប់២៣ម៉ឺន២ពាន់២៤៨នាក់ និងជាសះស្បើយ៨លាន៤៤ម៉ឺន៧ពាន់៦៤៥នាក់ ៕ ប្រភព៖ worldometers