អាជ្ញាធរខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ការលក់ដូររបស់បងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្តោយផ្លូវលេខ៤០២ និងកាប់ដើមឈើ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រី កម្លាំងប្រជាការពារ ដោយមានការចូលរួមពីលោកចៅសង្កាត់ទំនប់ទឹក នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ការលក់ដូររបស់បងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្តោយផ្លូវលេខ៤០២ និងកាប់ដើមឈើដែលងាប់នៅលើផ្លូវលេខ១៨៧ កែងផ្លូវលេខ៤០២ ជៀសវាងការបាក់ធ្លាក់ធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាយថាហេតុ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកងសូមសំណូមពរដល់បងប្អូនអាជីវករដែលលក់ដូរលើចញ្ចើមផ្លូវមេត្តាចូលរួមថែរក្សាអនាម័យ និងរបៀបរៀបរយឱ្យបានស្អាតទាំងអស់គ្នា។ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner