ក្របខណ្ឌ LaLiga ត្រៀមបើករដូវកាលខែក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីក្របខណ្ឌ Budesliga បើករដូវកាលរបស់ខ្លួនឥឡូវនេះក្របខណ្ឌ LaLigaនឹងត្រៀមបើកការប្រកួតនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ បើយោងតាមវិទ្យុមួយនៅអេស្ប៉ាញកាលពីម្សិលមិញ។

ក្រោយពីដឹងការបរិច្ឆេទច្បាស់លាស់បច្ចុប្បន្ននេះក្លិបទាំងអស់នៅ LaLiga បានប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមលេងប្រកួតឡើងវិញ។សម្រាប់កាលវិភាគពេញតែម្ដងនឹងប្រកាសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ខាងមុខ។

ទោះបើករដូវកាលវិញមែនប៉ុន្តែ LaLiga​ នឹងលេងមិនខុសពីBundesliga របស់អាល្លឺម៉ង់នោះទេពោលគឺ ត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនាកីឡាករត្រូវរក្សាគម្លាតពីគ្នាអំឡុងពេលអង្គុយកៅអីបម្រុង និងពេលរកគ្រាប់បាល់បានក៏មិនឱ្យកីឡាករអបអរឱបគ្នាផងដែរ។ សូមបញ្ជាក់ថាគូរប្រកួតដំបូងគេ នៅថ្ងៃទី១២ខាងមុខនេះគឺ ក្លិប Sevilla ប៉ះជាមួយក្រុម RealBetis ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner