ផ្ទុះកំប៉ុងហ្គាសឆាប់ឆេះទីតាំងផលិតនំប៉ាវ មួយកន្លែង បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យចុះអន្តរាគមន៍ភ្លាមៗ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ មានទីតាំងផលិតនំប៉ាវមួយកន្លែងស្ថិតបណ្តោយផ្លូវ ២៤ បេតុង ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះ មួយឆាវ កាលពីវេលាម៉ោង ២នឹង៥០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។
ហេតុការណ៍បានបញ្ជាក់ថាអគ្គិភ័យនេះបានបំផ្លាញអស់ទ្រព្យសម្បត្តិមួយចំនួន ដោយមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បានចុះមកដល់ទីតាំងកេីតហេតុដោយបានប្រេីប្រាស់ទឹកអស់ចំនួន ២គ្រឿង ទេីបអាចគ្រប់គ្រងអគ្គិភ័យនោះឲ្យរលត់ទៅវិញ។ ចំពោះករណីនេះជាជំហានដំបូងសមត្ថកិច្ច បានសន្និដ្ឋានថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ផលិតនំ៕ធ.ដ
ដោយ៖ ជីម ភារ៉ា