លោក ដូណាល់ ត្រាំ អះអាងពីការដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ Open Skeis
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សម្ព័ន្ធមិត្តថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ ឬ Open Skies ដោយបានស្ដីបន្ទោសរុស្ស៊ីថា រំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិមួយនេះ នេះបើ តាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េករូបនេះបាននិយាយថា រុស្ស៊ីមិនបានគោរពតាមសន្ធិសញ្ញាអន្តរជាតិនេះទេ ហើយសហរដ្ឋអាម៉េរិកអាចងាករកសន្ធិសញ្ញានេះវិញ ឬចរចារបង្កើតសន្ធិសញ្ញាថ្មីជាមួយប្រទេសរុស្ស៊ី ។ ជាការឆ្លើយតបវិញនោះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក អាឡិចសាន់ឌើ គ្រូស្កូ បានអះអាងថា ប្រទេសរបស់លោកមិនបានរំលោភសន្ធិសញ្ញានេះទេ ហើយការដកខ្លួនចេញភ្លាមៗរបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បណ្តាប្រទេសអឺរ៉ុប ដែលជាសមាជិករបស់អង្គការ NATO ។
សូមបញ្ជាក់ថា សន្ធិសញ្ញាបើកចំហរផ្ទៃមេឃ ឬ Open Skies ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០២នោះ បានអនុញ្ញាតឱ្យមានជើងហោះហើរពុំបំពាក់អាវុធឃ្លាំមើលពីលើអាកាស (យន្តហោះស៊ើបការណ៍) នៅលើទឹកដីនៃប្រទេសហត្ថលេខីចំនួន៣៥ប្រទេស ក្នុងគោលបំណងកាត់បន្ថយលទ្ធភាពនៃជម្លោះយោធា ដែលអាចកើតមានដោយសារកង្វះខាតតម្លាភាព ៕