លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងមិនបិទទ្វារឡើយ បើទោះ បីជាផ្ទុះរលកទី២នៃករណីឆ្លង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនឹងមិនបិទទ្វារម្តងទៀតឡើយ ក្នុងករណីមានរលកទី២ នៃការឆ្លងរាតត្បាតពីមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។

ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចនៅឯរោងចក្ររបស់ក្រុមហ៊ុនហ្វ័ដ ក្នុងរដ្ឋមីឈីហ្គេន នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ខណៈដែលក្រុមអ្នកជំនាញសុខាភិបាលអាម៉េរិក បានព្រមានអំពីលទ្ធភាពនៃរលកឆ្លងរាតត្បាតខ្លាំងជាលើកទីពីរ នៅរដូវស្លឹកឈើជ្រុះ ឬរដូវរងាខាងមុខ ។ យ៉ាងណាមិញ បណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកបានប្រកាសពីផែនការចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ដោយរដ្ឋទាំងអស់នោះ មានគោលដៅបើកទ្វារសេដ្ឋកិច្ចឡើងវិញក្នុងល្បឿនខុសៗគ្នា ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនឡើងដល់១លាន៦២ម៉ឺន១ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺ៩ម៉ឺន៦ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន២ពាន់២៤៤នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner