ថៃសម្រេចពន្យាពេលដាក់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ចុងខែមិថុនាខាងមុខ ខណៈអត្រាឆ្លង COVID-19 នៅតែបន្តកើនឡើង

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ប្រទេសថៃនឹងបន្តអូសបន្លាយពេលដាក់រដ្ឋក្នុងគ្រាអាសន្នបន្ថែមទៀត ដោយ សារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 រហូតដល់ចុងខែមិថុនាខាងមុខ ដើម្បីរក្សាករណីឆ្លងថ្មីៗឱ្យស្ថិតក្រោមការគ្រប់គ្រង ខណៈរដ្ឋាភិបាលកំពុងរៀបចំបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ផ្សារទំនើប និងអាគារស្នាក់នៅជាច្រើននឹងបើកដំណើរការឡើងវិញនាថ្ងៃចុងសប្តាហ៍ បន្ទាប់ពីត្រូវបានបិទទ្វារអស់រយៈពេល០២ខែ ដោយសារតែអត្រាឆ្លងជម្ងឺ COVID-19 បានថមថយចុះវិញ ប៉ុន្តែបារកម្សាន្ត ក្លឹបរាត្រី រោងភាពយន្ត សួនកុមារ និងកន្លែងលេងកីឡានៅតែបន្តស្ថិតក្រោមការរឹតត្បិតនៅឡើយ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅទូទាំងប្រទេសថៃ មានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនឡើងដល់៣ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺ៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ពាន់៩១០នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner