វាយសម្លាប់ឪពុក និងអង្រែគ្រាន់តែខឹងឪពុកមិនលើកទូរស័ព្ទ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបន្ទាយមានជ័យ៖ កូនអកត្តញ្ញូម្នាក់បានវាយសម្លាប់ឪពុកទាំងគំរោល និងអង្រេគ្រាន់តែខឹងឪពុកមិនលើកទូរស័ព្ទ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ហេតុការណ៍បង្កនេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនរងគ្រោះជាឪពុកមានឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ ចំណែកកូនអកត្តញ្ញូវិញមានឈ្មោះ ថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានឲ្យដឹងថាបន្តថានៅមុនពេលកើតហេតុជនដៃដល់បានទៅធ្វើផ្ទះឲ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយធ្វើផ្ទះរួចពេលល្ងាចក៏បាន ផឹកស៊ី យ៉ាងសប្បាយហើយបានយកទូរស័ព្ទតេ (Call ) មកឪពុកនៅផ្ទះតែឪពុកមិនបានលើកពេលកូនអកត្តញ្ញូនេះមកដល់ផ្ទះក៏រករឿងកើតជាជម្លោះឈ្លោះប្រកែកគ្នាជាមួយឪពុក បន្ទាប់មកឈ្មោះ កន ប៊ូ អាយុ៥៦ឆ្នាំ ជាម្តាយបានមកហាមឃាត់កុំឲ្យឈ្លោះប្រកែកគ្នាបន្ត ។

ពេលនោះឈ្មោះ ថន ធួន បានចូលទៅទាញអង្រែបុកអង្ករប្រវែង១.៣០ម៉ែត្រ វាយទៅលើឪពុកខ្លួនចំកញ្ចឹង ក ផ្នែកខាងក្រោយបណ្តាលឲ្យដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក៏បានដាច់ខ្សល់ស្លាប់តាមផ្លូវតែម្តង៕ ដោយ:ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner