ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យអង្គការ SNV ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការ SNV ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃពុធ ១៣ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។

នៅក្នុងឱកាសនោះដែរ អង្គការ SNV មានបំណងសហការជាមួយក្រសួងបរិស្ថានលើផ្នែកការប្រែប្រួលអាកាសធាតុ Climate Change Adaptation and Mitigation គឺការបន្សាំ និងការកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ចំពោះបំណងរបស់អង្គការ SNV និង ចង់អោយអង្គការជួយការពារព្រៃឈើឲ្យបានល្អ ជាពិសេសការជួយលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈ ការដាំពូជឈើដែលបម្រើអោយវិស័យឧស្សាហកម្ម ដូចជា ពពួកដើមអាកាស្យាជាដើម ដែលអាចប្រើប្រាស់ជាអុសក៏បាន ជំនួសអោយការប្រើប្រាស់ព្រៃធម្មជាតិ គឺជាព្រៃដាំ។

ក្នុងជំនួបនោះដែរ អង្គការ SNV បានលើកឡើងពីគម្រោង គ្រប់គ្រងទឹក (water management) ក្នុងបរិបទដែលយើងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដែលគម្រោងនេះ គឺធ្វើយ៉ាងណាគ្រប់គ្រងទឹកឱ្យបានល្អ ធ្វើឱ្យមានកន្លែងស្តុកទឹកសម្រាប់សហគមន៍ ក្នុងការប្រើប្រាស់ ដាំដំណាំ និងបរិភោគ ចំណែកចំណុចមួយទៀត គឺ Green Energy ដែលជាគម្រោង ដាំដើមឈើឡើងវិញ ដែលយកផលពីការដាំដើមឈើយកមក ជំនួសការដែលយកព្រៃធម្មជាតិយកមកប្រើប្រាស់ផង និងចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ផង៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner