រថយន្ត Prius បេីកលឿនជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីត ហេីយប៉ះម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿងបេីកលឿនដល់ផ្លូវបំបែកមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីត ហេីយខ្ទាតទៅបុក ម៉ូតូមួយគ្រឿងកំពុងធ្វេីដំណេីរ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងប្រពន្ធកូន២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅជាប់របងវិទ្យាល័យទួលទំពូង តាមបណ្ដោយផ្លូវ១៥៥ កែងនិងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2BE-2919 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបង្អន់ល្បឿន ក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-7082 ចំកង់ក្រោយចំហៀងខាងស្ដាំពេញទំហឹង និងបុកម៉ូតូមួយគ្រឿងទៀតម៉ាក WAVE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CO-6900 កំពុងធ្វេីដំណេីរ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្ដាយកូន២នាក់រងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកបញ្ចូលទៅកាន់មន្ទីពេទ្យទាំងបីនាក់ភ្លាមៗ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តនិងម៉ូតូទាំង៣គ្រឿងខាងលេី បានរងការខូចខាតជាខ្លាំងដូចគ្នា ដោយត្រូវបានសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner