បុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨១១ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះហើយយកទៅបញ្ចាំបានប្រាក់ចំនួន៨៨០ដុល្លារ) កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឡឹក ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះលេ៥២EZ សង្កាត់វត្តភ្នំខណ្ឌដូនពេញ ( គ្មានសារធាតុញៀន) បានប្រើល្បិចខ្ចីម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញក្រចេះ1T-1890 ពីជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊ល ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខក្រចេះ1T-1890 បញ្ចាំបានលុយ៨៨០ដុល្លារ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner