មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និង១២សហព័ន្ធកីឡាជាតិ លើកឡើងបញ្ហាប្រឈមក្នុងការហ្វឹកហាត់

អត្ថបទដោយ៖
Kien Sereyvuth

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំអង្គប្រជុំពិភាក្សាជាមួយតំណាងសហព័ន្ធកីឡាជាតិចំនួន១២ ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីធ្វើឲ្យកាន់តែល្អប្រសើរលើបញ្ហាហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល និងអនុរក្ស នៅព្រឹកថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២០។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ចាក់ថា កិច្ចប្រជុំនេះបានពិនិត្យមើលលើឯកសារនានា ដែលដាក់ ចេញក្នុងការហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនីជម្រើសជាតិ កន្លងទៅនោះបានជួបលើបញ្ហាលំបាក និងភាពងាយ ស្រួលអ្វីខ្លះ។ យើងបានពិភាក្សាលើការលើកឡើងរបស់បណ្តាសហព័ន្ធកីឡាជាតិនានា ដើម្បីពិនិត្យ និងកែសម្រួលលើ បញ្ហាលំបាកនានា ដើម្បីជួយជ្រោមជ្រែងដល់ការហាត់ហ្វឹកហ្វឺតរបស់កីឡាករ កីឡាការិនីនៃប្រភេទកីឡានីមួយៗឲ្យរក្សាបាននូវគុណភាពបច្ចេកទេស។

កិច្ចប្រជុំនេះបានពិភាក្សាលើការហាត់ហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិថ្នាលប្រចាំខែ ដោយជំរុញ និងពង្រឹងការហាត់ហ្វឹកហ្វឺនរបស់កីឡាករកីឡាការិនីឲ្យបានផុលផុសមានសកម្មភាពព្រមគ្នា តាមរយៈ Live តាមកម្មវិធី Facebook ឲ្យបានល្អប្រសើរ។ ក្នុងនោះក៏លោកបានសំណូមពរឲ្យកីឡាករ កីឡាការិនីរក្សានូវបញ្ហា អនាម័យក្នុងការចូលរួមទប់ស្កាត់ជំងឺ Covid-19 និងបន្ដនិរន្ដរភាពការហាត់ហ្វឹកហ្វឺនឲ្យបានល្អប្រសើរ រួមទាំងបានជំរុញលើបញ្ហាឯកសារពាក់ព័ន្ធនានាឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលាផងដែរ។

សូមរម្លឹកថា ការហាត់ហ្វឹកហ្វឺនរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាត្រូវបានប្រកាសរំសាយកាលពីពាក់ កណ្តាលខែមីនា ឆ្នាំ២០២០ ដោយសារការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងការរំសាយនៃការ ប្រមូលផ្តុំនេះកីឡាករ កីឡាការិនីត្រូវបានសហព័ន្ធកីឡាជាតិរបស់ខ្លួន បានដាក់កម្មវិធីហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយត្រួតពិនិត្យពីគ្រូបង្វឹកតាមរយៈអនឡាញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner