ជនសង្ស័យ២នាក់ លួចស្លាកលេខឡានបានជាងមួយសប្ដាហ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២  ខែឧសភា  ឆ្នាំ ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចស្លាកលេខឡាន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង០១ និង០០នាទីយប់កន្លងទៅនៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់៖ ទី១ឈ្មោះ ធូ សុភក្ត្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខដេ១៩ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២ឈ្មោះ ឃិន ខុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តរបស់ឈ្មោះ ងន តុងអាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បាត់បង់ស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-0559 , ដកហូតស្លាកលេខឡាន០១គូ លេខភ្នំពេញ2AP-1573 ។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និង ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner