លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានចុះជួបចំណេះចំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះចំនួនពីរឃុំក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង ៖ លោកទាវ ដួង វណ្ណា ប្រធានកិត្តិយសកាកបាទក្រហមសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋមកពី២ឃុំរួមមានឃុំពពែតនិងឃុំមនោរម្យ សរុបចំនួន២៣គ្រួសារក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀងដែលជាចាស់ជរាឥតទីពឹង ជនពិការ ស្រ្តីមេមាយកូនច្រើន អ្នករស់ជាមួយមេរោគអេដស៍ និងទីទ័លក្រ នាព្រឹកថ្ងៃសុក្រ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

ក្នុងពេលសំណេះសំណាលនេះ លោកជំទាវ វណ្ណា ប្រធានកិត្តិយសកាកបាទក្រហម សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។

លោកជំទាវក៏បានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញ ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យធ្វើការ ពិនិត្យសុខភាព និងផ្តល់ប្រឹក្សា ជូនបងប្អូនទាំងអស់គ្នា ។ ជាពិសេស អាជ្ញាធររគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តស្វាយរៀង ការធ្វើចត្តឡីស័កឲ្យបានហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ចូលមកស្រុកកំណើតវិញ។

លោកជំទាវក៏បានបញ្ជាក់ថា ទោះបីជាប្រទេស យើងមានស្ថានភាពជំងឺកូវីតដ១៩ ទទួលបានជោគជ័យក្នុងការព្យាបាលជំងឺកូវីដ១៩ និងពុំមានករណីឆ្លងថ្មី និងអ្នកស្លាប់ ក៏ដោយ យើងក៏ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។  លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព  និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង២៣គ្រួសារក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ ម៉ាស់ ១ និងថវិកាចំនួន៤ម៉ឺនរៀលផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner