ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ និងសាខាក្រុងសិរីសោភ័ណ នាំអំណោយ ជូនពលរដ្ឋ២ គ្រួសារ កំពុងជួបការលំបាកក្នុងមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាកចំនួន២គ្រួសារ និងគ្រួសារ សំរាកព្យាបាលក្នុងមន្ទីរពេទ្យទទទួលអំណោយមនុស្សធម៌ ពីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ។

លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថាការនាំចែកជូន គ្រួសារពលរដ្ឋជួបការលំបាកខាងលើនេះ ប្រព្រឹត្តទៅ កាលពីថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ នៅតាមទីតាំងផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងមន្ទីរពេទ្យក្រុងសិរីសោភ័ណ១គ្រួសារមេម៉ាយកូនតូចត្រូវ រលាកទឹកក្ដៅ គ្រួសារនាំកូនមកព្យាបាល៣គ្រួសារ និងគ្រួសារដែលមានជីវភាពក្រលំបាក កូនពិការពីកំណើតរស់នៅបន្ទប់ជួល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គ្រួសារទទួលបាននាំយកអំណោយមាន២គ្រួសារ ១.ឈ្មោះ យិន ស្រីនាង ភេទស្រីអាយុ៧ឆ្នាំ(រលាក់ទឹកក្តៅ) ២.ឈ្មោះ រ៉ា សុខជា ភេទស្រីអាយុ១០ឆ្នាំ(ពិការភាព)។ អំណោយ១គ្រួសារមាន៖ អង្ករ១ការ៉ុងទំងន់២៥គីឡូក្រ -ទឹកស៊ីអ៊ីវ១យួរស្មើ៦ដប ទឹកត្រី១យួរស្មើ៦ដប -ត្រីខ១ដុំស្មើ៦កំប៉ុង -សាប៊ូ១កញ្ចប់ស្មើកន្លះគីឡូក្រាមមី១កេសធំ -ប្រេងឆារ១ដបស្មើ១លីត្រ -ស្កសរ១ថងស្មើ១គីឡូក្រាម -អំបិលអ៊ីយ៉ូត១គីឡូក្រាម -ទឹកសុទ្ធ៥យួរ -ថវិការចំនួន៤៤០.០០០រៀល។

លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម ចៅ ជីអាន ប្រធានសមាគមយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏ដូចជា តាម ផែនការប្រចាំឆ្នាំ២០២០ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្ត បានពាំនាំ អំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកាចែកជូន គ្រួសារប្រជាពលរដ្ឋគ្រួសារដែលកំពុងជួបការលំបាក និងគ្រួសារ សំរាកព្យាបាលក្នុងមន្ទីរពេទ្យ នៅក្នុងក្រុងស្រុក នៅទូទាំងខេត្តយើងនេះ ។

លោក ផូរ ស៊ីតាល់ បន្តថា៖ ក្រៅពី អំណោយ និងថវិការដែលបានរៀបចំរួច សម្រាប់ ២គ្រួសារក្រុងសិរីសោភ័ណ ក្រុមកាងារដែលរួមមាន លោកផ្ទាល់ លោក អ៊ុង ស្រម៉ៅប្រធានទំនាក់ទំនង និងសាខាស្រុកក្រុង បានគៀងគរជួយឧបត្ថមថវិការចំនួន ១៣៣ម៉ឺនរៀល ជូនដល់គ្រួសារនាំកូនមកព្យាបាលនៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ៣គ្រួសារ និងគ្រួសារចាស់ជរា១គ្រសារទៀតនៅផ្សាអូរអំបិលផងដែរ។

លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល រក្សាគម្លាតសុវត្ថិភាព អនាម័យជាប្រចាំ មិនចេញក្រៅបើមិនចាំបាច់ បន្តឧបត្ថម្ភស្បៀង សង្គ្រោះដល់គ្រួសារជនក្រីក្ររងផល ប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ បំផុសជំរុញឱ្យធ្វើកសិកម្ម ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ៕ ដោយ:ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner