កូវីដ១៩៖ វៀតណាមមិនមានអ្នកឆ្លងថ្មី ៣៥ថ្ងៃមកហើយ

អត្ថបទដោយ៖
Kien Sereyvuth

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ពុំមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ក្នុងសហគមន៍អស់រយៈពេល៣៥ថ្ងៃមកនេះ។ មកទល់ពេលនេះ វៀតណាមមានអ្នកជំងឺកូវីដ១៩ ចំនួន៣២៤ករណី ជាសះស្បើយ ២៦៦នាក់ កំពុងសម្រាកព្យាបាលចំនួន៥៨នាក់។

ក្រៅពីនេះ មានមនុស្ស១៣០០០នាក់ត្រូវបានដាក់ឲ្យដាច់ដោយឡែក ដើម្បីតាមដានសុខភាព និងពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសវៀតណាម នៅឡើយទេ។ អ្វីគួរឲ្យកត់សម្គាល់ ពលរដ្ឋវៀតណាមប្រមាណ២៤០នាក់ ជាប់គាំងនៅប្រទេសមីយ៉ាន់ម៉ា បានវិលត្រលប់ចូលមាតុប្រទេសវិញហើយ កាលពីម្សិលមិញ ក្រោយពេលដែលពលរដ្ឋវៀតណាមជិត៣០០នាក់ ទើបតែត្រលប់មកពីប្រទេសថៃផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner