​លោក​ ចូ ​បៃ​ដិ​ន​ ​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​និង​ជំរុញ​អោយ​ពួកគេ​ប្រគល់​អំណាច​អោយ​រដ្ឋាភិបាល​ស៊ីវិល​វិញ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ប្រកាស​ថា​ ​ប្រទេស​របស់​លោក​នឹង​ចាត់វិធានការ​ប្រឆាំង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ពួកគេ​ក្នុង​សហរដ្ឋអាមេរិក​ ​ហើយ​លោក​ថែមទាំង​ជំរុញ​យោធា​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​វិញ​ផង​ដែរ​ ​។​

ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ថ្លែង​ថា​ ​ជាថ្មី​ម្ដងទៀត​ ​ខ្ញុំ​អំពាវនាវ​ឱ្យ​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​ថ្នាក់​ដឹកនាំនយោបាយ​ ​និង​សកម្មជន​ប្រជាធិបតេយ្យ​ ​ដែល​កំពុង​ជាប់ឃុំ​ ​ក្នុង​នោះ​រួម​មាន​លោកស្រី​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ ​ជាបន្ទាន់​ ​ហើយ​យោធា​មី​យ៉ា​ន់​ម៉ាក​៏​ត្រូវតែ​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​ផង​ដែរ​ ​។

​ជាមួយគ្នា​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​រដ្ឋបាល​របស់​លោក​បាន​ ​និង​កំពុង​កាត់ផ្ដាច់​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ ​មិន​ឱ្យ​ដក​ ​ឬ​ចូល​ទៅកាន់​មូលនិធិ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ ​ដែល​កំពុង​តម្កល់​ទុក​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ហើយ​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​ ​នឹង​ត្រូវ​ប្រកាស​ក្នុងពេលឆាប់ៗ​នេះ​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner