មេដឹកនាំយោធាមីយ៉ាន់ម៉ាស្នើនាយករដ្ឋមន្ត្រីថៃអោយគាំទ្រលទ្ធិប្រជាធិបតេយ្យ
មីយ៉ាន់ម៉ា៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃពុធម្សិលមិញថ្លែងថា លោកបានទទួលលិខិតមួយច្បាប់ពីពីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង ដែលស្នើឱ្យថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។
ទាក់ទងរឿងនេះ លោក ប្រាយុទ្ធ បានបញ្ជាក់ថា យើងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែបញ្ហាសំខាន់សម្រាប់ថៃនៅពេលនេះ គឺការរក្សាទំនាក់ទំនងល្អ ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រជាជន សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ លោក ប្រាយុទ្ធ ចង់បញ្ជាក់ថា ទោះថៃគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យក្ដី អ្វីៗអាស្រ័យលើលោក មីន អោង ហ្លេង ផ្ទាល់ទៅវិញទេ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងក្តោបក្តាប់អំណាចរដ្ឋាភិបាល សភា និងតុលាការ ។ មិនតែប៉ុណ្ណោះ ក្រុមយោធាថែមទាំងចាប់ឃុំខ្លួនលោកស្រី អោងសាន ស៊ូជី និង អ្នកនយោបាយជាន់ខ្ពស់របស់បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសកម្មជនផ្សេងទៀត ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់បានចេញមកបាតុកម្មនៅពាសពេញប្រទេស ៕ ប្រភព៖ Reuters