ក្រុមបាតុករថៃប្រមូលផ្តុំគ្នាសាជាថ្មីទៀត បន្ទាប់ពីបានផ្អាកដោយសារផ្ទុះជំងឺ Covid-19 ក្នុងសហគមន៍ និងនៅខេត្តសាមុត សាខន
ថៃ៖ នៅថ្ងៃពុធម្សិលមិញនេះ មានការប្រមូលផ្តុំគ្នាសារជាថ្មីនៃក្រុមគណៈរាស្រ្ត ដែលចាត់ទុកថា ជាក្រុមទាមទារ០៣ចំនុចនៅក្នុងប្រទេសថៃ បានត្រឡប់មកប្រមូលផ្តុំគ្នាសាជាថ្មីឡើងវិញ ។
ក្រុមអ្នកប្រឆាំងតវ៉ានៃក្រុមគណៈរាស្រ្តបានឡោមព័ទ្ធអធិការដ្ឋាន ប៉ាធុំវ៉ាន់ ក្នុងក្រុងបាងកក ទាមទារអោយសមត្ថកិច្ចថៃដោះលែងពួកគេជាប្រញ៉ាប់មកវិញនៅវេលាម៉ោង២០និង០០នាទីនៅថ្ងៃទី១០ ខែកុម្ភៈនេះ បន្ទាប់ពីសមត្ថកិច្ចថៃបានចាប់ខ្លួនសមាជិកពួកគេកាលពីព្រលប់ថ្ងៃពុធម្សិលមិញ ប៉ុន្តែខាងសមត្ថកិច្ចថៃបានរារាំងពួកគេកុំអោយប្រមូលផ្តុំគ្នាចូលទៅក្នុងអធិការដ្ឋានបាន ។
ជាការឆ្លើយតប ក្រុមអ្នកប្រមូលផ្តុំបាននាំគ្នាវាយចាន វាយឆ្នាំង និងស្រែកជេរប្រទេចទៅកាន់សមត្ថកិច្ចរបស់ថៃធ្ងន់ៗផងដែរ ។ ការទាមទាររបស់ក្រុមគណៈរាស្រ្តសំខាន់បំផុត គឺគេទាមទារអោយលុបចោលនូវមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងការផ្តន្ទាទោសអ្នកដែលបានប្រមាថទៅលើព្រះជេស្តាព្រះមហាក្សត្រ និងព្រះបរមរាជវង្សសានុវង្ស ដែលនេះជាការចង់បានធំបំផុត នៃការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំសាជាថ្មីនាពេលនេះនៅក្នុងប្រទេសថៃ ៕ ប្រភព៖ Reuters



