ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២0 និងលើកទិសដៅអនុវត្តន៍បន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណុះក្រសួង លោកប្រធានមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីមន្ទីរបរិស្ថាន នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីបានពិនិត្យ ដោះស្រាយ និងផ្តល់អនុសាសន៍លើបញ្ហាប្រឈម និងការងារដែលនៅសេះសល់មួយចំនួនកន្លងមក ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញនូវការងារដែលត្រូវអនុវត្តបន្តរួមមាន៖ ១. សម្រាប់រយៈពេលខ្លី -មន្ទីរត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក រៀបចំចលនាសម្អាតភូមិ ឃុំ ជាប្រចាំ និងដាំឈើ និងផ្កាលម្អនៅតាមគេហដ្ឋានក៏ដូចជាមូលដ្ឋាន និង២.ផែនការរយៈពេលវែង -មន្ទីរត្រូវសហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងភាគីពាក់ព័ន្ធ រៀបចំអប់រំផ្សព្វផ្សាយការងារបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង ដោយចាប់ផ្តើមចេញពីបណ្តាសាលារៀនឱ្យបានគ្រប់សាលាទូទាំងខេត្ត រួចបន្តនៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស និងចុងក្រោយនៅតាមមន្ទីរ ស្ថាប័នចំណុះឱ្យរដ្ឋបាលខេត្ត៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner