Facebook នឹងចាប់ផ្តើមតេស្តការកាត់បន្ថយមាតិកាពាក់ព័ន្ធនឹងនយោបាយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាបណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតលើលោកFacebook នឹងចាប់ផ្តើមការងារកាត់បន្ថយចំនួននៃមតិកាព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងនយោបាយចេញពី New Feedsនៃអ្នកប្រើប្រាស់ហើយ ប៉ុន្តែស្ថិតនៅក្នងដំណាក់កាលសាកល្បងសិនប៉ុណ្ណោះ។

ប្រភពដដែលបានសរសេរទៀតថា Facebook នឹងធ្វើការកាត់បន្ថយចំនួនមាតិកាព័ត៌មាននយោបាយចេញពីអ្នកប្រើប្រាស់មួយចំនួនដែលរស់នៅក្នុងប្រទេសប្រេស៊ីល ប្រទេសឥណ្ឌូនេស៊ី និងប្រទេសកាណាដានៅក្នុងសប្តាហ៍នេះហើយការផ្លាស់ប្តូរនេះនឹងបន្តដំណើរការដូចគ្នានៅក្នុងចំណោមអ្នកប្រើប្រាស់មានចំនួនកំណត់មួយនៅក្នុងប្រទេសអាមេរិកនៅសប្តាហ៍បន្ទាប់។

នាង Aastha Gupta ប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Facebook បានសរសេរថា “នៅក្នុងប្លុករបស់ខ្លួនថានៅក្នុងអំឡុងពេលធ្វើតេស្តដំណាក់កាលដំបូងនេះពួកយើងនឹងស្រាវជ្រាវរកឲ្យបាននូវវិធីមួយចំនួនដែលមាតិកាព័ត៌មានផ្នែកនយោបាយបានប្រើប្រាស់នៅទីនេះ ហើយនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយដើម្បីដោះស្រាយជាមួយនឹងពួកវាដោយរបៀបណានៅពេលបន្ទាប់” ។

Facebook មួយរយៈចុងក្រោយនេះបានធ្លាក់ចូលទៅក្នុងបញ្ហានៃការរិះគន់ខ្លាំងចំពោះបញ្ហាប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មាននយោបាយនោះបានអះអាងថា មាតិកាព័ត៌មានផ្នែកនយោបាយប្រមាណជា 6 ភាគរយនៃអ្វីដែលអ្នកប្រើប្រាស់ទាំងអស់នៅទូទាំងអាមេរិកបានឃើញជារៀងរាល់ថ្ងៃ។

នៅពេលដែលមានសំណួរសួរថា តើ Facebook នឹងកំណត់មាតិកាព័ត៌មាននយោបាយដោយរបៀបណានោះខ្លួនបាននិយាយថានឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត AI ដើម្បីអាចសិក្សា និងស្វែងរកសញ្ញានៃពាក្យពេចន៍ ឬសញ្ញាណាដែលសំដៅទៅដល់នយោបាយ ឬក៏ពាក់ព័ន្ធនឹងនយោបាយដែលការតេស្តនឹងមានបូករួមទាំងការកំណត់យក status នៃអ្នកនយោបាយបងប្អូនរបស់ពួកគេនិងព្រមទាំងមិត្តភ័ក្ត្រផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner