រដ្ឋបាលខេត្តព្រៃវែង បើកកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង

រសៀលថ្ងៃពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ក៍មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក/នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីអភិបាលក្រុង/ស្រុក មន្ត្រីសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានកងឯកភាពកំចាត់មីនទី៥ និងការិយាល័យចំណុះសាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំនេះដែរ យោងតាមគណៈកម្មការសកម្មភាពកំចាត់មីន បានអោយដឹងថា មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មួយចំនួនត្រូវបានប្រទះឃើញជាបន្តបន្ទាប់ ហេតុនេះ ដើម្បី ទប់ស្កាត់បញ្ហានេះ ឯកឧត្តម អភិបាលខេត្ត ស្នើរសុំគណៈកម្មាធិការសកម្មភាព មីនខេត្ត និង អង្គការពាក់ព័ន្ធទាំងអស់ ចូលរួមសហការតាមដាន ជាប្រចាំនៅតាមទីកន្លែងដែលជាសមរភូមិកាលពីជំនាន់សង្គ្រាមកន្លងមក ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងរស់នៅ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ដល់ពលរដ្ឋអោយយល់ដឹងពីផលប៉ះពាល់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ពេលប្រទះឃើញគ្រាប់ទាំង នោះហើយ អាជ្ញាធរ ជំនាញពាក់ព័ន្ធ ត្រូវឆ្លើយតបអោយបានទាន់ពេលវេលាក្នុងការប្រមូលយកទៅកម្ទេចចោល និង ត្រូវដាក់ស្លាកសញ្ញាសំគាល់ជាបន្ទាន់តាមតំបន់សង្ស័យ ថា មានមីនតាមការណែរនាំរបស់អជ្ញាធរមីន។

សារជាថ្មីម្តងទៀត ឯកឧត្តម អភិបាល ខេត្ត សូមគោរពជូនពរ គណៈកម្មាការសកម្មភាពកំចាត់មីនខេត្តព្រៃវែង និងអង្គប្រជុំទាំងមូល សូមមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះ គ្រប់ភារកិច្ច និងចៀសផុតពីជម្ងឺឆ្លងកូវីដ-១៩ ដ៍កាចសាហាវនាបច្ចុប្បន្ននេះ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner