លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយ លោក គឹម សៀប អតីតអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូចុះជួបសំណេះសំណាលជាមួយ លោក គឹម សៀប អាយុ ៨៥ អតីតអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងភរិយា ដែលមានអាយុប្រហាក់ប្រហែលគ្នា (មន្រ្តីចូលនិវត្តន៍) នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាល នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។
ថ្លែងក្នុងឧកាសនោះលោកជំទាវបានមានប្រសាសន៍ថា ៖ ការចុះមកសួរសុខទុក្ខនេះបន្ទាប់ពីបានទទួលដំណឹងថា លោក គឹម សៀប មានជំងឺ និងបានសម្រាកនៅមន្ទីពេទ្យ ។ ដោយមានការមមាញឹកក្នុងការងារទើបលោកជំទាវពុំបានសួរសុទុក្ខនៅមន្ទីរពេទ្យ ទើបថ្ងៃនេះបានមកជួបសួរសុខទុក្ខដោយផ្ទាល់គេហដ្ឋានតែម្តង ។
លោកជំទាវក៏បានជូនពរឲ្យលោក គឹម សៀប និងភរិយា មានកម្លាំ មាំមួន និងជៀសផុតពីជំងឺផ្សេងៗទាំងឡាយ ទាំងពួង ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕