កម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមដោយស្ម័គ្រចិត្តឈានចូលថ្ងៃទី២

អត្ថបទដោយ៖
ធី ដា

កម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមដោយស្ម័គ្រចិត្ត បានឈានបន្តចូលដល់ថ្ងៃទី២ ដែលទីតាំងបានធ្វើនៅតាម កន្លែងមន្ទីរពេទ្យ ធំៗ ចំនួន៤ជាដដែល គឺមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ នៅថ្ងៃទី១១កុម្ភៈនេះ កូនប្រុសរបស់សម្តេចក្រឡាហោមសខេង លោក ស សុខា បានបញ្ជាក់ជុំវិញការចាក់វ៉ាក់សាំងបង្កាកូវីដ១៩នៅមន្ទីរពេទ្យកាល់ម៉ែត និងលោកបានអំពាវនាវពលរដ្ឋ ខ្មែរសូមចូលរួមការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះដើម្បីការពារខ្លួន, គ្រួសារនិងសង្គមជាតិ។

នៅមន្ទីរពេទ្យ ព្រះអង្គឌួងនោះវិញ លោកគ្រូពេទ្យឈ្មោះប៉ូ រដ្ឋា ដែលជាប្រធានបច្ចេកទេសមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងថា នៅថ្ងៃនេះការចាក់វ៉ាក់សាំងគិតត្រឹមម៉ោង៤រសៀល ចំនួនអ្នកមកចាក់នៅថ្ងៃនេះ មាន៦៥នាក់។ មន្ទីរពេទ្យ អង្គ ឌួងគឺជាមន្ទីរពេទ្យមន្ទីរមួយដែលមុននេះ ជាទីតាំងសម្រាប់ការចាក់លើឥស្សរជនដែលជាអនុរដ្ឋលេខា ធិការ, ឬមានឋានៈស្មើ (សម្លេងលោកគ្រូពេទ្យប៉ូរដ្ឋា (អង្គឌួង១) ១និង២៣ ដំណើរការចាក់វ៉ាក់សាំងឈានចូលថ្ងៃទី២នេះ នៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញមនុស្សរងប្រតិកម្មពី ការចាក់ថ្នាំវ៉ាក់សាំងនោះឡើយគិតមកទល់នឹងពេលនេះ។

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១០កុម្ភៈ ការចាក់វ៉ាក់ សាំងថ្ងៃដំបូង នោះ ចំនួនមនុស្សដែលបានចាក់ មាន៣៣៩នាក់ក្នុងនោះរួមមានស្ត្រី៧៥នាក់។ ការចាក់វ៉ាក់សាំង ចំពោះមនុស្ស ដែលមានអាយុ១៨ដល់៥៩ឆ្នាំ នឹងតម្រូវធ្វើទៅបានលុះត្រាតែមនុស្សនោះមិនមានជ ម្ងឺប្រចាំកាយ, មិនមែនជា ស្ត្រីមានផ្ទៃពោះ, មិនមែនជា មនុស្សមានជម្ងឺសសៃប្រសាទ ឬជាមនុស្សមានប្រតិកម្មនឹងការចាក់ថ្នាំនោះជាដើម។

ក្រសួងសុខាភិបាលបញ្ជាក់ថា កាលពីម្សិលមិញមនុស្សដែលគេមិនអនុញ្ញាតឲ្យចាក់មានចំនួន៨៦នាក់។ ការ ចាក់វ៉ាក់សាំងនៅថ្ងៃនេះ និងថ្ងៃជាបន្តបន្ទាប់ នឹងត្រូវធ្វើតាមទីកន្លែងមន្ទីរពេទ្យធំៗទាំង៤ជាដដែលនឹងចាប់ផ្តើម ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច លើកលែងតែការពិសារអាហារថ្ងៃត្រង់រវាងពីម៉ោង១២ដល់២រសៀល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner