កម្ពុជា និងឥណ្ឌាពិភាក្សាលើបញ្ហាទិញវ៉ាក់សាំងបង្កាកូវីដ១៩

អត្ថបទដោយ៖
ធី ដា

កម្ពុជា និងឥណ្ឌាបានពិភាក្សាគ្នាលើសំណើរបស់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រាដែល កម្ពុជាមានតម្រូវការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនបានយ៉ាងហោច១០លាននាក់។ យោងតាមរាជរដ្ឋា ភិបាល រហូតមកទល់នឹងពេលនេះ កម្ពុជាទើបទទួលបានការសន្យាជំនួយវ៉ាក់សាំងចំពោះកម្ពុ់ជាតែប្រមាណ១១ លានដូសតែប៉ុណ្ណោះ ដែលកម្ពុជានឹងត្រូវការបន្ថែមចំនួន៩លានដូសដើម្បីបង្គ្រប់ផែនការចាក់បង្កាលើប្រជាពល រដ្ឋខ្លួនដល់ចំនួន២ភាគ៣។

នៅព្រឹកថ្ងៃទី១១កុម្ភៈនេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោកវង្សី វិស្សុត ដែល ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រី ទេ វីយ៉ានី ឃោប្រាហ្គាដ ការចង់ទិញវ៉ាក់សាំងបង្កាកូវីដ១៩ពីប្រទេសឥំណ្ឌា។ សូមបញ្ជាក់ថាប្រទេសឥណ្ឌាកាលពី សប្តាហ៍មុនបានសម្រេចផ្តល់វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន១០ម៉ឺនដូសដល់ប្រទេសកម្ពុជា។

យោងតាមមន្ត្រីរាជ រដ្ឋាភិបាល សម្តេច តេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចពិនិត្យលទ្ធភាពក្នុងការស្នើសុំទិញ វ៉ាក់ សាំងពីប្រទេសឥណ្ឌាយ៉ាងហោចឲ្យបាន១លានដូស។ កិច្ចពិភាក្សារកទិញវ៉ាក់សាំងពីឥណ្ឌានេះ បានធ្វើឡើង ក្នុងស្ថានភាពដែលកម្ពុជាកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងដល់កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងជំហានទី១ ក្រោយវ៉ាក់សាំងស៊ីណូហ្វាម៦០ម៉ឺនពីប្រទេសចិន ត្រូវបានបញ្ជូនមកដល់កម្ពុ ជា ដែលយុទ្ធនាការចាក់វ៉ាក់សាំងបានឈានចូលដល់ថ្ងៃទី២ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner