ក្រសួងវប្បធម៌អំពាវនាវយុវវ័យកុំភ្លើតភ្លើនថ្ងៃទី១៤កុម្ភៈ

ក្រសួងវប្បធម៌បានអំពាវនាវឲ្យអាណាព្យាបាលរំលឹកកូនប្រុសស្រី ដើម្បីការប្រើប្រាស់ទីវានៃសេចក្ដីស្រលាញ់ ១៤កុម្ភៈក្នុងគោលដៅត្រឹមត្រូវ។ ទិវានៃ ក្តីស្រឡាញ់ឬ Valentine’s Day ដែលនឹងមកដល់ថ្ងៃទី១៤កុម្ភៈ ត្រូវគេ ចាត់ទុកថា មិនមែនជាទិវានៃប្រពៃណី ខ្មែរនោះទេ ប៉ុន្តែយុវជនមួយ ចំនួនតូចបានភ្លើតភ្លើន, ភ្លេចការសិក្សា, បាត់បង់សេចក្តីថ្លៃថ្នូរនិងក្រុមគ្រួសារ, ប្រាសចាកវប្ប ធម៌និងប្រពៃណី ជាតិខ្មែរដោយប្រើប្រាស់ទិវា Valentine’s Day ជាការបញ្ជាក់ក្តីស្រឡាញ់ចំពោះ គូស្នេហ៍ជាពិសេសក្នុងចំណោម យុវវ័យក្មេងៗ ដែលឈានទៅដល់ការរួម ភេទនៅថ្ងៃនោះថែមទៀត ដែលអាច ប៉ះពាល់ដល់អនាគតយុវវ័យ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វប្បធម៌ផ្តេសផ្តាសរបស់ Valentine’s Day បាន និងកំពុងជ្រៀត ចូលមកក្នុងសង្គមកម្ពុជា ជាពិសសេសស្រទាប់យុវជន មួយចំនួនដែលបានទទួលយក និងប្រើប្រាស់ភាព ភ័ន្ត ច្រឡំនោះ បណ្តាលឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។

ក្រសួងវប្បធម៌បានអំពាវនាវ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បមធ៌ ប្រពៃណី ដែលជាមរតក ដ៏ថ្លៃថ្លារបស់ដូនតាខ្មែរ ព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាន នូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ី។

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ ជាពិសេស យុវ ជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន, កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវា នោះ ឲ្យស្របតាមគន្លងប្រពៃណីរបស់ខ្មែរ ដើម្បីកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ និង ពិសេសដើម្បីចូលរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner