ថវិកា១៧០លានរៀល និងសម្ភារឃីតចំនួន៨០០ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ដល់ បណ្ ខេត្តចំនួន៦ ជាប់ព្រំដែនវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ដោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាននាំយកថវិកាចំនួន ១៧០លានរៀល និងសម្ភារឃីត ៨០០កញ្ចប់ សម្រាប់ឧបត្ថម្ភដល់បណ្តាខេត្តចំនួន៦ នៅជាប់ព្រំដែនប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

លោកជំទាវបន្តថា ខេត្តជាប់ព្រំដែនវៀតណាម កំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ ខេត្តកណ្តាល ថវិកា២០លានរៀល និងសម្ភារឃីត ចំនួន១០០, ខេត្តស្វាយរៀង ថវិកា ៥០លានរៀល និងសម្ភារឃីតចំនួន ៣០០, ខេត្តព្រៃវែង ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តត្បូងឃ្មុំ ថវិកាចំនួន ២០លានរៀល និងសម្ភារឃីតចំនួន ១០០, ខេត្តរតនគិរី ថវិកា ២០លានរៀល និងសម្ភារឃីត ១០០ និងខេត្តតាកែវ ថវិកា៣០លានរៀល និងសម្ភារឃីតចំនួន ១០០។

លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ថា «អនុវត្តន៍តាមបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ថវិកាឧបត្ថម្ភទាំង១៧០លានរៀល និងសម្ភារឃីតចំនួន ៨០០សម្រាប់នេះ នឹងត្រូវរៀបចំបញ្ជូនទៅតាមបណ្តាខេត្តទាំងនោះ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាត និងបានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner